AddictiveTips

Wednesday, December 28, 2011

របៀបប្ដូរ Folder Backgrounds ក្នុង Windows Explorer នៅ​ក្នុង Windows 7

លោកអ្នក​ក៏​អាចកំណត់ background ជារូបភាពសម្រាប់ folder ហើយអាចប្ដូរពណ៌អក្សរឲ្យស៊ី​គ្នា​ទៅនឹង background ។
ដើម្បី​ធ្វើដូចនេះ​លោកអ្នក​អាច​ប្រើ​កម្មវិធី Windows 7 Folder Background Changer សម្រាប់​ធ្វើជា​ជំនួយការ​ក្នុង​ការកែប្រែបែបនេះ លោកអ្នក​ចាំបាច់ដំណើរការ​កម្មវិធី​នេះជាលក្ខណៈ Administrator ដោយ​គ្រាន់តែ right-click លើ file W7FBC.exe ហើយជ្រើសយក Run as administrator ។
​បញ្ជាក់​៖ ប្រសិន​លោកអ្នក​មិនដំណើរការ​កម្មវិធី​នេះជាលក្ខណៈ administrator នោះវាមានឱកាស​ច្រើន​ដែល​ធ្វើឲ្យ​កម្មវិធី​នេះគាំង ហើយរាល់កំណែប្រែទាំងឡាយគឺមិនមានឥទ្ធិពលឡើយ

នៅពេល​កម្មវិធី​នេះ​ត្រូវបាន​បើក សូមចុច Browse ដើម្បី​ជ្រើសយក folder ដែល​អ្នកចង់ដាក់ background រូបភាពនៅ​ក្នុង​ទីតាំងណាមួយ 
បន្ទាប់មកសូមចុចលើ Change Background Image ដើម្បី​ជ្រើសរើស​រូបភាពយកមក​ធ្វើជា background របស់ folder ដែល​ត្រូវបាន​ជ្រើសយកមក
បន្ទាប់ពីដាក់រូបភាព​ធ្វើជា background ហើយ​លោកអ្នក​អាចដាក់ពណ៌អក្សររបស់​ឈ្មោះ folder និង file បានថែមទៀតដោយ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ផ្ទៃប្ដូរពណ៌នៅខាងមុខ Text Color រួច​ជ្រើសរើស​ពណ៌ណាមួយ អ្នកអាចដាក់ស្រមោលអក្សរ ព្រមទាំងអាចកំណត់ឲ្យ sub folders នៅ​ក្នុង folder នេះមានលក្ខណៈដូចទៅនិង folder មេបានផងដែរ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ប្រអប់មុខ Show Shadow Under Text និង Apply to Sub Folder
នៅពេល​ដែល​ការកែប្រែ​ត្រូវបាន​ចប់សព្វគ្រប់ លោកអ្នក​គ្រាន់តែ​ចុចបិទ​កម្មវិធី​នេះ ហើយបើក folder ដែល​បានកំណត់នោះអ្នកនឹងបានឃើញដូចអ្វី​ដែល​លោកអ្នក​ចង់បាន

Monday, December 26, 2011

បាត់ ឬ ខូច Driver តើត្រូវរកពីណា?

នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​រៀងរាល់​ថ្ងៃ លោកអ្នក​គឺពិតជាមិនបានចាប់អារម្មណ៍​ជាមួយនឹង​ការធ្វេសប្រហែស​ដែល​បណ្ដាល​ឱ្យ​បាត់បង់ Driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​បន្ទាប់ពី​ធ្វើការ​ដំឡើង Windows សារជាថ្មី ឬ Driver ដែល​លោកអ្នក​បានរក្សាទុក​ត្រូវបាន​ខូច​ដោយករណីណាមួយ ។ ដូចនេះ ដើម្បី​ស្វែងរក driver សម្រាប់​កុំព្យូទ័រ​របស់​លោកអ្នក​បាន សូម​ក្រឡេក​មើល​កម្មវិធី​មួយចំនួន​ដែល​ប្រើ​សម្រាប់​ស្វែងរក driver ដូច​ខាងក្រោម​នេះ៖
Double Driver
Double Driver ជា​កម្មវិធី​មួយ​ដែល​ប្រើ​សម្រាប់ backup និង restore driver នៅ​ក្នុង​កុំព្យូទ័ ហើយវាអាច​ឱ្យ​លោកអ្នក​កំណត់ យកតែ driver ណា​ដែល​មិនមែនជារបស់ Microsoft ដើម្បី​ងាយស្រួល​ក្នុង​ការ Backup ទុក ។ ការ backup អាចរក្សាទុក driver ទាំងនោះ នៅ​ក្នុង folder ជា​លក្ខណៈ file Zip និង ជា file ប្រភេទ self-extract ដែល​ផ្ដល់ភាព​ងាយស្រួល​ក្នុង​ការ Restore មកវិញ ។
វិធី backup driver
• កម្មវិធី​នេះអាច​ប្រើ​ប្រាស់​ដោយមិនចាំបាច់​ធ្វើការ​ដំឡើង​ក្នុង​កុំព្យូទ័រ​ទេ​លោកអ្នក​គ្រាន់តែ Right-click នៅលើ file ឈ្មោះ dd.exe ហើយយកពាក្យ open
• នៅពេល​ដែល​ផ្ទាំង​កម្មវិធី​លេចចេញមកសូមចុចនៅត្រង់ Backup ដើម្បី​ចូលទៅដល់​ផ្ទាំង backup driver
• នៅ​ក្នុង​ផ្ទាំង backup driver សូមចុចនៅត្រង់ Scan current system ដើម្បី​ដំណើរ​ការឆែកមើល driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​
• បន្ទាប់ពី Scan ចប់ សូមចុចនៅ drop down list នៅត្រង់ Select ហើយជ្រើសយក Non Microsoft (default) ដើម្បី​កំណត់​ឱ្យ​ជ្រើសរើស​តែ driver ដែល​មិនមែនជារបស់ Microsoft រួចចុច button Backup Now ដើម្បី​ដំណើរ​ការ backup driver
• បន្ទាប់មក​ជ្រើសរើស​ជម្រើស​មួយ​ក្នុង​ចំណោម​បីនៃរបៀប​ក្នុង​ការរក្សាទុក driver
 Structured folder (default) : រាល់ driver ដែល​បាន backup វានឹងរក្សាទុកជា​លក្ខណៈ file រាយធម្មតាសិ្ថតនៅ​ក្នុង folder
 Compressed (zipped) folder: វានឹង​បង្កើត​ជា file ប្រភេទ Zip មួយ ដើម្បី​រក្សាទុក driver ទាំងនោះ​
 Single file self extract: វានឹង​បង្កើត​ជា file ប្រភេទ self-extract មួយ ដើម្បី​រក្សាទុក driver ទាំងនោះ​
​បញ្ជាក់​៖ ទីតាំង​ដែល​រក្សាទុក driver backup គឺស្ថិតនៅ​ក្នុង​ទីតាំង C:\Users\SR\Documents\Double Driver Backup\ប៉ុន្ដែ​លោកអ្នក​ក៏​អាចផ្លាស់ប្ដូរទីនេះបានដែរ ដោយ​គ្រាន់តែ​ចុចលើ button បួនជ្រុងមួយនៅត្រង់​ចំណុច Destination រួច​ជ្រើសរើស​ទីតាំង​ដែល​លោកអ្នក​ចង់រក្សាទុក ។
វិធី restore driver
• ដើម្បី Restore driver ដាក់​ក្នុង​កុំព្យូទ័រ​សូមចុច​នៅលើ tap Restore
• បន្ទាប់មកសូមចុច buttonLocate Backup រួច​ជ្រើសរើស​ទីតាំង​ដែល​រក្សាទុក driver ដែល​បាន backup ពីមុននោះ ។ លោកអ្នក​មានបីលក្ខខណ្ឌ​សម្រាប់​ធ្វើការ​ជ្រើសរើស​ដូចជា​៖
1. Default location វានឹងចាប់យកពីទីតាំងរបស់​កម្មវិធី​ដែល​បាន​កំណត់​នៅ​ក្នុង C:\Users\SR\Documents\Double Driver Backup\
2. Compressed (zipped) backup folder លោកអ្នក​ត្រូវចូលទៅកាន់ទីតាំង​ដែល​បាន backup driver ជា​ប្រភេទ file zip
3. Other location គឺទីតាំងនៃ driver ដែល​មាន​លក្ខណៈ file driver ស្ថិតនៅ​ក្នុង Folder ណាមួយ​ដែល​អ្នកបានរក្សាទុក
បន្ទាប់ពី​ជ្រើសរើស​រួចសូមចុច Ok
• សូម​ជ្រើសរើស driver ណា​ដែល​ចង់​ធ្វើការ restore ហើយចុច​នៅលើ button Restore Now ដើម្បី​ដំណើរ​ការ restore driver ចូលទៅ​ក្នុង​កុំព្យូទ័រ​
• សូមចុច Ok នៅពេល​ដែល​មាន ផ្ទាំង​លេចឡើងដូច​ខាងក្រោម​

​កម្មវិធី​នេះមាននៅ​ក្នុង CD ទស្សនាវដ្ដីអាន ANT លេខ៣០ ចេញ​នូវ​ខែ កញ្ញា