នៅក្នុងការប្រើប្រាស់កុំព្យូទ័រជារៀងរាល់ថ្ងៃ លោកអ្នកគឺពិតជាមិនបានចាប់អារម្មណ៍ជាមួយនឹងការធ្វេសប្រហែសដែលបណ្ដាលឱ្យបាត់បង់ Driver នៅក្នុងកុំព្យូទ័រលោកអ្នកបន្ទាប់ពីធ្វើការដំឡើង Windows សារជាថ្មី ឬ Driver ដែលលោកអ្នកបានរក្សាទុកត្រូវបានខូចដោយករណីណាមួយ ។ ដូចនេះ ដើម្បីស្វែងរក driver សម្រាប់កុំព្យូទ័ររបស់លោកអ្នកបាន សូមក្រឡេកមើលកម្មវិធីមួយចំនួនដែលប្រើសម្រាប់ស្វែងរក driver ដូចខាងក្រោមនេះ៖
Double Driver
Double Driver ជាកម្មវិធីមួយដែលប្រើសម្រាប់ backup និង restore driver នៅក្នុងកុំព្យូទ័ ហើយវាអាចឱ្យលោកអ្នកកំណត់ យកតែ driver ណាដែលមិនមែនជារបស់ Microsoft ដើម្បីងាយស្រួលក្នុងការ Backup ទុក ។ ការ backup អាចរក្សាទុក driver ទាំងនោះ នៅក្នុង folder ជាលក្ខណៈ file Zip និង ជា file ប្រភេទ self-extract ដែលផ្ដល់ភាពងាយស្រួលក្នុងការ Restore មកវិញ ។
វិធី backup driver
• កម្មវិធីនេះអាចប្រើប្រាស់ដោយមិនចាំបាច់ធ្វើការដំឡើងក្នុងកុំព្យូទ័រទេលោកអ្នកគ្រាន់តែ Right-click នៅលើ file ឈ្មោះ dd.exe ហើយយកពាក្យ open
• នៅពេលដែលផ្ទាំងកម្មវិធីលេចចេញមកសូមចុចនៅត្រង់ Backup ដើម្បីចូលទៅដល់ផ្ទាំង backup driver
• នៅក្នុងផ្ទាំង backup driver សូមចុចនៅត្រង់ Scan current system ដើម្បីដំណើរការឆែកមើល driver នៅក្នុងកុំព្យូទ័រលោកអ្នក
• បន្ទាប់ពី Scan ចប់ សូមចុចនៅ drop down list នៅត្រង់ Select ហើយជ្រើសយក Non Microsoft (default) ដើម្បីកំណត់ឱ្យជ្រើសរើសតែ driver ដែលមិនមែនជារបស់ Microsoft រួចចុច button Backup Now ដើម្បីដំណើរការ backup driver
• បន្ទាប់មកជ្រើសរើសជម្រើសមួយក្នុងចំណោមបីនៃរបៀបក្នុងការរក្សាទុក driver
Structured folder (default) : រាល់ driver ដែលបាន backup វានឹងរក្សាទុកជាលក្ខណៈ file រាយធម្មតាសិ្ថតនៅក្នុង folder
Compressed (zipped) folder: វានឹងបង្កើតជា file ប្រភេទ Zip មួយ ដើម្បីរក្សាទុក driver ទាំងនោះ
Single file self extract: វានឹងបង្កើតជា file ប្រភេទ self-extract មួយ ដើម្បីរក្សាទុក driver ទាំងនោះ
បញ្ជាក់៖ ទីតាំងដែលរក្សាទុក driver backup គឺស្ថិតនៅក្នុងទីតាំង C:\Users\SR\Documents\Double Driver Backup\ប៉ុន្ដែលោកអ្នកក៏អាចផ្លាស់ប្ដូរទីនេះបានដែរ ដោយគ្រាន់តែចុចលើ button បួនជ្រុងមួយនៅត្រង់ចំណុច Destination រួចជ្រើសរើសទីតាំងដែលលោកអ្នកចង់រក្សាទុក ។
វិធី restore driver
• ដើម្បី Restore driver ដាក់ក្នុងកុំព្យូទ័រសូមចុចនៅលើ tap Restore
• បន្ទាប់មកសូមចុច buttonLocate Backup រួចជ្រើសរើសទីតាំងដែលរក្សាទុក driver ដែលបាន backup ពីមុននោះ ។ លោកអ្នកមានបីលក្ខខណ្ឌសម្រាប់ធ្វើការជ្រើសរើសដូចជា៖
1. Default location វានឹងចាប់យកពីទីតាំងរបស់កម្មវិធីដែលបានកំណត់នៅក្នុង C:\Users\SR\Documents\Double Driver Backup\
2. Compressed (zipped) backup folder លោកអ្នកត្រូវចូលទៅកាន់ទីតាំងដែលបាន backup driver ជាប្រភេទ file zip
3. Other location គឺទីតាំងនៃ driver ដែលមានលក្ខណៈ file driver ស្ថិតនៅក្នុង Folder ណាមួយដែលអ្នកបានរក្សាទុក
បន្ទាប់ពីជ្រើសរើសរួចសូមចុច Ok
• សូមចុច Ok នៅពេលដែលមាន ផ្ទាំងលេចឡើងដូចខាងក្រោម
កម្មវិធីនេះមាននៅក្នុង CD ទស្សនាវដ្ដីអាន ANT លេខ៣០ ចេញនូវខែ កញ្ញា
No comments:
Post a Comment